|
|
លោក Javier Tebas ប្រធាន La Liga បានបញ្ជាក់យ៉ាងច្បាស់ៗថាក្រុម FC Barcelona នឹងមិនអាចទិញដូរកីឡាករបានទេ នារដូវកាលដោះដូរកីឡាករខាងមុខនេះ។
ក្រុមអ្នកមានបុណ្យ Barcelona ត្រូវតែលក់កីឡាកររបស់ខ្លួនបច្ចុប្បន្នចេញឱ្យបានប្រាក់ ១៧៨លានផោនសិនទើបពួកគេអាចចុះកុងត្រាកីឡាករថ្មីទៀតបាន។ ដោយឡែកប្រសិនបើរដូវកាលដោះដូរកីឡាករខាងមុខលក់សមាជិកបាន ១៧៨លានផោនមែន ក៏ក្លឹបអ្នកមានបុណ្យមួយនេះអាចចំណាយប្រាក់ទិញកីឡាករបានត្រឹមតែ៧១លានផោនប៉ុណ្ណោះ។ នេះជាច្បាប់ការចំណាយនៅ La Liga។
លោក Javier ដែលជាប្រធាន La Liga បានថ្លែងថា៖ “នៅបច្ចុប្បន្ននេះ ក្លឹបមិនអាចមានប្រាក់ដើម្បីទិញកីឡាករថ្មីណាទៀតនោះទេ ព្រោះពួកគេចំណាយលើសលប់ទៅហើយ។ Barcelona ត្រូវបានកោះហៅមកសួរនាំជាច្រើនចំពោះការចំណាយរបស់ពួកគេ ដែលប៉ះពាល់ដល់ La Liga ផងដែរ។ យើងមានច្បាប់ ហើយពួកគេនឹងមិនអាចចុះកុងត្រាកីឡាករណាទៀតទេ បើមិនមានការលក់ចេញ”។
រំលឹកថានៅឆ្នាំមុន Barcelona មានបញ្ហាហិរញ្ញវត្ថុខ្លាំងមែនទែន ប៉ុន្តែលោក Laporta ដែលជាប្រធានក្លឹបនៅតែអាចស្វែងរកដំណោះស្រាយ លក់សិទ្ធិផ្សាយ និងអ្វីៗផ្សេងទៀតរបស់ក្លឹប ដើម្បីរកប្រាក់មកចំណាយទិញកីឡាករថ្មីដូចជា Robert Lewandowski, Raphinha និង Jules Kounde បានដដែល។ យ៉ាងណាមិញ ក្លឹបអ្នកមានបុណ្យបច្ចុប្បន្នក៏ត្រូវបានគេដឹងថានៅជំពាក់បំណុលប្រមាណជា១ពាន់លានផោនទៀតដែរ៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Al Hilal បានចាប់ផ្តើមការចរចាដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអ៊ីតាលីវ័យ 25 ឆ្នាំ Moise Kean ពី Fiorentina ដូចដែលបានរាយការណ៍ដោយ Ekrem Konur ។...
Juventus ត្រៀមនឹងបន្តកុងត្រាថ្មីរបស់ខ្សែការពារកណ្តាល Federico Gatti នាពេលខាងមុខនេះ នេះបើយោងតាមការរាយការណ៍របស់ Sky Sport Italia ។...
ការផ្លាស់ប្តូរមកកាន់ទីនេះគឺមានសម្ពាធតិចតួចដែរ ព្រោះអីនៅព្រះខ័នរាជនេះមានកីឡាករល្អៗច្រើន មិនថានៅតំបន់ណានោះទេ តែវាក៏អាស្រ័យទៅលើខ្ញុំខ្លួនឯង ខ្ញុំប្រឹងប្រែងហ្វឹកហាត់ និងបង្ហាញឲ្យល្អដើម្បីទាក់ចិត្តគ្រូបង្វឹកដាក់ខ្ញុំលេង 11នាក់។...
គេហទំព័រផ្លូវការរបស់ Magpies បានបញ្ជាក់ថា Anthony Elanga បានបញ្ចប់ការផ្លាស់ប្តូររបស់គាត់ទៅកាន់ Newcastle United ពី Nottingham Forest ។...
យោងតាមលោក Nicolo Schira បានឱ្យដឹងថា ក្លឹប AS Roma ជិតឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាលើខ្សែការពារស្តាំប្រេស៊ីលវ័យ 21 ឆ្នាំ Wesley Franca ពីក្លឹប Flamengo ។...